Monday, March 4, 2013

អារម្មណ៍ខ្ញុំ

ថ្ងៃ​នេះ​នាងបាន​និយាយដោយផ្ទាល់មាត់ហើយ​ថានាងមិនបានស្អប់ខ្ញុំទេ តែនាងមិនពេញ​ចិត្ត​ចំពោះ​អត្តចរិត​របស់ខ្ញុំ ។ ខ្ញុំពិត​​ជាបានធ្វើខុស​ចំពោះ​នាងច្រើនមែន ព្រោះគ្រប់ពេល​ខ្ញុំតែង​តែធ្វើបាបចិត្តនាង តែងតែ​បញ្ឈឺ តែងតែឌឺនាង​ តែអ្វីដែលធ្វើវាកើតឡើងពីការប្រច័ណ្ឌរបស់ខ្ញុំ នៅពេលឃើញនាងនៅជាមួយអ្នកដ៏ទៃខ្ញុំមិនអាច​ទប់ចិត្តបាន​ថាមិនខឹងនាង មិនបាននោះទេ ។ ហើយថ្ងៃនេះខ្ញុំក៏បានដឹងដែរថាពីមុនមកអ្វីដែលនាងធ្វើចំពោះខ្ញុំព្រោះតែពាក្យសម្ដី ដែលខ្ញុំបាននិយាយទៅកាន់នាងមួយម៉ាត់ ធ្វើឲ្យនាងឈឺចាប់រហូតដល់ពេលនេះ ខ្ញុំ​មិន​ដឹង​ថា​ការ​ដែល​លេង​ច្រើន​របស់ខ្ញុំនេះនាំ​ទុក្ខ​ឲ្យ​មនុស្ស​ដែលខ្ញុំស្រលាញ់​ស្មើជី​វិតរបស់ស់ខ្ញុំនេះឈឺចាប់ដល់ថ្នាក់នេះសោះ ខ្ញុំមិនដឹង​ថាត្រូវ​សុំ​ទោសនាង​ប៉ុន្មានពាន់ដង​ទើបអាចឲ្យនាង​លើកលែងទោសឲ្យ​ខ្ញុំ​បាន​នោះទេ ។ តែខ្ញុំគ្រាន់តែចង់ប្រាប់នាងថា អ្វីខ្ញុំធ្វើក៏ព្រោះខ្ញុំស្រឡាញ់នាង ហើយក៏មិនដែលនឹកគិតថាចង់ផ្លាស់ប្ដូរ​ទែ ត្រូវជឿចិត្តរបស់ខ្ញុំ ថាខ្ញុំស្រឡាញ់អ្នកតែម្នាក់គត់ មិន​គិត​ថា​ប្តូរ​ឡើយ​មនុស្សខ្ញុំអ្នកស្គាល់ច្បាស់ហើយ ថាស្មោះត្រង់ប៉ុនណា ស្មោះ​ស្ម័គ្រ​ប៉ុន​ណា​ចំពោះ​អ្នក មាន​តែ​អ្នក​ម្នាក់​ប៉ុន​ណោះ​ដឹង​ពី​ចិត្ត​របស់ខ្ញុំ ។ ពាក្យ​មួយ​ម៉ាត់​ដែល​ខ្ញុំ​បាននិយាយ​ចំពោះអ្នក​នោះ ខ្ញុំ​ក៏បានដក់ចាប់​ក្នុង​ខួរក្បាល​ខ្ញុំរហូតដែរ ​ថាហេតុអ្វីបានជាខ្ញុំនិយាយពាក្យបែបនេះ វាពិតជាមិនសមមែន តែអ្នក​មិនបានទុកឱកាសឲ្យ​ខ្ញុំ​បក​ស្រាយ​នោះ​ទេ គ្រាន់តែខ្ញុំនិយាយចប់​អ្នកផ្ដាច់​សន្ទនាបាត់​ទៅហើយ បើសិន​ជា​ពេលនោះអ្នក​ទុកឱកាសខ្ញុំតែបន្តិចម្លេះរឿងវាមិនដូចថ្ងៃនេះឡើយ​ ទុកឱ្យខ្ញុំខូចចិត្តជិតបីឆ្នាំទំរាំដឹងការពិត ។ តែសង្ឃឹម​ថា​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​វា​មិន​មាន​រឿង​ឆ្កួតបែបនេះកើតឡើងទៀតទេ ។ ខ្ញុំនឹងខំកសាងខ្លួន ធ្វើខ្លួនឲ្យល្អគ្រប់ពេល ធ្វើតាមចិត្តអ្នកគ្រប់បែបយ៉ាង​ ខ្ញុំនឹងមិនធ្វើឲ្យអ្នកខូចចិត្តទៀតទេ តែសុំអ្នកម្យ៉ាងយល់ចិត្តខ្ញុំខ្លះផង ???

Sunday, September 9, 2012

អារម្មណ៍ដែលស្រឡាញ់មនុស្សម្នាក់

ខ្ញុំមិនអាចដឹងបានថាចាប់ផ្តើមស្រឡាញ់មនុស្សស្រីម្នាក់នៅពេល នោះទេនៅពេលដែលខ្ញុំបានដឹងគឺខ្ញុំបានស្រឡាញ់គេរួចបាត់ហើយ ។ ពីមុនយើងស្គាល់គ្នក្នុងនាមចាមិត្តភក្តិទេតែមិត្តភាពយូរៗទៅអាចឲ្យយើងកាន់តែជិតស្និទ្ធនឹងគ្នារហូតដាក់ចិត្តស្រឡាញ់ ខ្ញុំមិនដឹងការដែលយើងស្រឡាញ់មនុស្សម្នាក់វាជាកំហុសរបស់យើងឬយ៉ាងណា នោះទេប្រោះគេមិនបានស្រឡាញ់យើងសោះគេគិតត្រឹមតែជាមិត្តភក្តិ មកដល់ពេលនេះជាឆ្នាំទី៦ដែលខ្ញុំបានតាមស្រឡាញ់នាង តែខ្ញុំមិនអាចយកឈ្នះចិត្តនាងបានសោះ! រាល់ទង្វើរដែលខ្ញុំបានធ្វើចំពោះនាង បែរជានាងថាជាទង្វើចង់ចាញ់ឈ្នះជាមួយនាង ខ្ញុំមិនមែនស្រឡាញ់នាងស្មោះទៅវិញ  ។ ខ្ញុំមិនយល់សោះពីចិត្តមនុស្សស្រី ពេលយើងតាមស្រឡាញ់ព្យាយាមយកចិត្តសព្វបែបយ៉ាងគេថាខុសនេះខុសនោះ តែអ្នកដែលមិនខ្វល់ហ្នឹងនាងសោះបែចានាងស្រឡាញ់គេខ្លាំងមិនអាច បែកបាន។។។